ការកំណត់ប្រព័ន្ធពិន្ទុ (Score System) និងការប្រើប្រាស់អថេរ (Variable) ១. អថេរ (Variable) និងភាពខុសគ្នារវាង Global និង Local អត្ថន័យ៖ អថេរ (Variable) គឺជាកន្លែងសម្រាប់រក្សាទុកទិន្នន័យ (ដូចជា ពិន្ទុ ឬកម្រិតជីវិត) នៅក្នុងហ្គេម ដែលតម្លៃរបស់វាអាចផ្លាស់ប្តូរបាននៅពេលហ្គេមកំពុងដំណើរការ ។ Global Variable (អថេរសកល)៖ ប្រៀបដូចជា "ធុងផ្ទុកទិន្នន័យរួម" ដែលអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង (គ្រប់ Layout ទាំងអស់) នៅក្នុងហ្គេម ដែលស័ក្តិសមបំផុតសម្រាប់កត់ត្រាពិន្ទុ (Score)។ Local Variable (អថេរមូលដ្ឋាន)៖ ប្រៀបដូចជា "ក្រដាសព្រាង" ដែលប្រើបានតែក្នុងទីកន្លែង ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយប៉ុណ្ណោះ (ដូចជា Function ឬ Group) វាជួយសន្សំសំចៃ Memory ។ ២. របៀបបង្កើតអថេរពិន្ទុ (Global Variable: Score) ចូលទៅកាន់ផ្ទាំង Event Sheet ចុចម៉ៅស្តាំលើកន្លែងទទេ រួចជ្រើសរើសយកពាក្យ Add global variable ។ កំណត់ឈ្មោះ (Name) ថា Score ជ្រើសរើសប្រភេទ (Type) ជា Number និងដាក់តម្លៃដើម (Initial value) ស្មើ 0 រួចចុច OK។ ៣. របៀបកំណត់ឱ្យឡើងពិន្ទុ (Adding Score) នៅត្រង់លក្ខខណ្ឌប៉ះទង្គិចគ្នា (ឧទាហរណ៍៖ តួអង្គប៉ះសត្រូ...
Make Peace in Mind, find knowledge by Learning, Start doing make you strong.