ការកំណត់ប្រព័ន្ធពិន្ទុ (Score System) និងការប្រើប្រាស់អថេរ (Variable)
១. អថេរ (Variable) និងភាពខុសគ្នារវាង Global និង Local
អត្ថន័យ៖ អថេរ (Variable) គឺជាកន្លែងសម្រាប់រក្សាទុកទិន្នន័យ (ដូចជា ពិន្ទុ ឬកម្រិតជីវិត) នៅក្នុងហ្គេម ដែលតម្លៃរបស់វាអាចផ្លាស់ប្តូរបាននៅពេលហ្គេមកំពុងដំណើរការ ។
Global Variable (អថេរសកល)៖ ប្រៀបដូចជា "ធុងផ្ទុកទិន្នន័យរួម" ដែលអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង (គ្រប់ Layout ទាំងអស់) នៅក្នុងហ្គេម ដែលស័ក្តិសមបំផុតសម្រាប់កត់ត្រាពិន្ទុ (Score)។
Local Variable (អថេរមូលដ្ឋាន)៖ ប្រៀបដូចជា "ក្រដាសព្រាង" ដែលប្រើបានតែក្នុងទីកន្លែង ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយប៉ុណ្ណោះ (ដូចជា Function ឬ Group) វាជួយសន្សំសំចៃ Memory ។
២. របៀបបង្កើតអថេរពិន្ទុ (Global Variable: Score)
ចូលទៅកាន់ផ្ទាំង Event Sheet ចុចម៉ៅស្តាំលើកន្លែងទទេ រួចជ្រើសរើសយកពាក្យ Add global variable។
កំណត់ឈ្មោះ (Name) ថា Score ជ្រើសរើសប្រភេទ (Type) ជា Number និងដាក់តម្លៃដើម (Initial value) ស្មើ 0 រួចចុច OK។
៣. របៀបកំណត់ឱ្យឡើងពិន្ទុ (Adding Score) នៅត្រង់លក្ខខណ្ឌប៉ះទង្គិចគ្នា (ឧទាហរណ៍៖ តួអង្គប៉ះសត្រូវ ឬស៊ីកាក់) ត្រូវបន្ថែមសកម្មភាព (Action) ដូចខាងក្រោម៖
ចុច Add action -> ជ្រើសរើស System -> យកពាក្យ Add to -> ជ្រើសរើសអថេរ Score និងដាក់តម្លៃ (Value) លេខ 1 (មានន័យថាឡើង១ពិន្ទុរាល់ពេលប៉ះ) រួចចុច Done ។
៤. របៀបបង្ហាញពិន្ទុលើអេក្រង់ហ្គេម (Displaying Score) មុននឹងធ្វើចំណុចនេះបាន យើងត្រូវបញ្ចូលមុខងារអត្ថបទ (Text) ទៅក្នុងផ្ទាំង Layout របស់យើងជាមុនសិន ។
លក្ខខណ្ឌ (Event): ជ្រើសរើស System -> យកពាក្យ Every tick (ដើម្បីឱ្យវាទាញពិន្ទុមកបង្ហាញរហូតរាល់វិនាទី)។
ឬ Add Event -> Text set text to "ពិន្ទុ " &Score
Comments
Post a Comment