Skip to main content

អក្ខរកម្មឌីជីថល

និយមន័យ

 អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ​ និងព័ត៌មាន ជាសមត្ថភាព ដែលអាច ឲ្យមនុស្សធ្វើការត្រិះរិះពិចារណា ចំពោះព័ត៌មានដែលទទួលបាន។

២.ការបន្លំ

ការប៉ុនប៉ងដើម្បីទទួលបានព័ត៌មានដូចជា ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ និងព័ត៌មានលម្អិតអំពី ប័ណ្ណឥណទានដោយការបន្លំខ្លួនធ្វើជាដៃគូគួរឲ្យទុកចិត្ត នៅក្នុងបណ្ដាញសង្គមអេឡិចត្រូនិក។

៣.ការគ្រប់គ្រងលើដានជើងឌីជីថល

ដានជើងឌីជីថលគឺជាកំណត់ត្រានៃទិន្នន័យ ឬ​ ព័ត៌មានដែលបន្សល់ទុកដោយ សកម្មភាព អ្នកប្រើប្រាស់ បានធ្វើនៅលើអ៊ីនធឺណិត ដូចជា សកម្មភាពជជែក បង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមការទិញទំនិញតាមអនឡាញ និងការចូលមើលគេហទំព័រ។

៤.ភាពខ្លាំងនៃពាក្យសម្ងាត់

  • ប្រើបន្សំនៃអក្សរ លេខ និងនិមិត្តសញ្ញានៅក្នុងពាក្យសម្ងាត់របស់អ្នក យ៉ាងតិច៨ខ្ទង់

  • ជៀសវាងការប្រើប្រាស់ពាក្យសាមញ្ញនៅក្នុងពាក្យសម្ងាត់របស់អ្នក

  • ប្រើពាក្យសម្ងាត់របស់អ្នកគឺសម្រាប់តែអ្នកប៉ុណ្ណោះ។

  • ជៀសវាងការចូលប្រើប្រាស់គណនីផ្ទាល់ខ្លួននៅលើកុំព្យូទ័រនិងបណ្ដាញសារធារណ

៥.ទំនួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម

ការប្រើប្រាស់ខ្លឹមសារលើអ៊ិនធឺណិតដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ដូចជារូបភាព​ ឬអត្ថបទ គឺអយុត្តិធម៌សម្រាប់អ្នកបង្កើត និងជាទង្វើគ្មានការទទួល ខុសត្រូវសម្រាប់អ្នកប្រើប្រាស់។

បុគ្គលម្នាក់ៗអាចជំរុញបរិយាកាសអនឡាញដែលមានភាពស្និទ្ធស្នាល និងមានសុវត្ថិភាពជាមុនដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់ភាពស៊ីវីល័យឌីជីថល។

Comments

Popular posts from this blog

ការបញ្ជាតួអង្គដោយ Keyboard

ការបញ្ជាតួអង្គដោយ Keyboard ការបញ្ជាតួអង្គដោយ Keyboard និងការបែរមុខឆ្វេងស្តាំ (Set Mirrored/Not Mirrored) ១. ការបញ្ចូលមុខងារក្ដារចុច (Keyboard Object) មុននឹងអាចបញ្ជាតួអង្គដោយក្ដារចុចបាន យើងត្រូវបញ្ចូលមុខងារ Keyboard ទៅក្នុងផ្ទាំង Layout ជាមុនសិន។ ២. របៀបធ្វើឱ្យតួអង្គបែរមុខទៅឆ្វេង (Mirrored)  ការធ្វើឱ្យតួអង្គបែរមុខទៅឆ្វេង គឺត្រូវប្រើប្រាស់មុខងារ Set mirrored ដោយកំណត់នៅក្នុង Event Sheet ដូចខាងក្រោម៖ លក្ខខណ្ឌ (Event):  ជ្រើសរើស  Keyboard  -> យកពាក្យ  On key pressed  -> ជ្រើសរើសយកគ្រាប់ចុច  Left arrow  (ព្រួញឆ្វេង)។ សកម្មភាព (Action):  ជ្រើសរើសតួអង្គ ( Sprite ) -> យកពាក្យ  Set mirrored  -> ជ្រើសរើសយក  Mirrored ។ ៣. របៀបធ្វើឱ្យតួអង្គបែរមុខទៅស្តាំធម្មតាវិញ (Not Mirrored)  សម្រាប់តួអង្គបែរមុខទៅស្តាំវិញ យើងត្រូវកំណត់ដូចខាងក្រោម៖ លក្ខខណ្ឌ (Event):  ជ្រើសរើស  Keyboard  -> យកពាក្យ  On key pressed  -> ជ្រើសរើសយកគ្រាប់ចុច  Right arrow  (ព្រួញស្តាំ)។ សកម្មភាព (Action):  ជ្រើសរើសតួ...

ការបញ្ជាតួអង្គដោយ Mouse និងការប៉ះទង្គិច (Collision)

  មេរៀន ការបញ្ជាតួអង្គដោយ Mouse និងការប៉ះទង្គិច (Collision) ១. ការបញ្ចូលមុខងារកណ្ដុរ (Mouse Object) មុននឹងអាចបញ្ជា ឬឱ្យតួអង្គចាប់សញ្ញាកណ្ដុរបាន យើងត្រូវបញ្ចូលមុខងារកណ្ដុរ (Mouse) ទៅក្នុងផ្ទាំង Layout ជាមុនសិន ២. របៀបកំណត់ឱ្យតួអង្គបែរទិសដៅតាម Mouse   ការធ្វើឱ្យតួអង្គបែរមុខតម្រង់ទៅតាម Mouse ជានិច្ច គឺត្រូវប្រើប្រាស់មុខងារ Set angle toward position រួមជាមួយលក្ខខណ្ឌ Every tick៖ លក្ខខណ្ឌ (Event):  ជ្រើសរើស  System  -> យកពាក្យ  Every tick  (មានន័យថាឱ្យសកម្មភាពនេះកើតឡើងរហូតគ្រប់វិនាទី)  សកម្មភាព (Action):  ជ្រើសរើសតួអង្គ ( Sprite ) -> យកពាក្យ  Set angle toward position ។ បន្ទាប់មក ត្រង់ប្រអប់អ័ក្ស X ត្រូវវាយបញ្ចូលពាក្យ  Mouse.X  និងប្រអប់អ័ក្ស Y ត្រូវវាយបញ្ចូលពាក្យ  Mouse.Y  រួចចុច Done   កំណត់ទិសដៅឲ្យវត្ថុតាមកណ្ដុល៖ ចុច Add action -> ជ្រើសយកតួអង្គ (Sprite) របស់អ្នក -> រកមើលផ្នែក "Angle" រួចជ្រើសរើសយកពាក្យ Set position to ។ ៣. របៀបរៀបចំលក្ខខណ្ឌពេលប៉ះទង្គិចគ្នា (Collision) និងលុបរូប  យន្តការនេះប្រើសម្រាប...
  ការកំណត់ប្រព័ន្ធពិន្ទុ (Score System) និងការប្រើប្រាស់អថេរ (Variable) ១. អថេរ (Variable) និងភាពខុសគ្នារវាង Global និង Local អត្ថន័យ៖ អថេរ (Variable) គឺជាកន្លែងសម្រាប់រក្សាទុកទិន្នន័យ (ដូចជា ពិន្ទុ ឬកម្រិតជីវិត) នៅក្នុងហ្គេម ដែលតម្លៃរបស់វាអាចផ្លាស់ប្តូរបាននៅពេលហ្គេមកំពុងដំណើរការ ។ Global Variable (អថេរសកល)៖ ប្រៀបដូចជា "ធុងផ្ទុកទិន្នន័យរួម" ដែលអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង (គ្រប់ Layout ទាំងអស់) នៅក្នុងហ្គេម ដែលស័ក្តិសមបំផុតសម្រាប់កត់ត្រាពិន្ទុ (Score)។ Local Variable (អថេរមូលដ្ឋាន)៖ ប្រៀបដូចជា "ក្រដាសព្រាង" ដែលប្រើបានតែក្នុងទីកន្លែង ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយប៉ុណ្ណោះ (ដូចជា Function ឬ Group) វាជួយសន្សំសំចៃ Memory ។ ២. របៀបបង្កើតអថេរពិន្ទុ (Global Variable: Score) ចូលទៅកាន់ផ្ទាំង Event Sheet ចុចម៉ៅស្តាំលើកន្លែងទទេ រួចជ្រើសរើសយកពាក្យ Add global variable ។ កំណត់ឈ្មោះ (Name) ថា Score ជ្រើសរើសប្រភេទ (Type) ជា Number និងដាក់តម្លៃដើម (Initial value) ស្មើ 0 រួចចុច OK។ ៣. របៀបកំណត់ឱ្យឡើងពិន្ទុ (Adding Score) នៅត្រង់លក្ខខណ្ឌប៉ះទង្គិចគ្នា (ឧទាហរណ៍៖ តួអង្គប៉ះសត្រូ...